នាយកដ្ឋាន គ្រប់គ្រងគុណភាពខ្យល់ និងសម្លេង

តួនាទី និងភារកិច្ច
នាយដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេងមានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រោងគោល នយោបាយ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការការពារគុណភាព ខ្យល់ ស្តង់ដារគុណភាពខ្យល់បរិយាកាស និងខ្យល់ក្នុងអគារ ស្តង់ដារនៃការបញ្ចេញផ្សែង ចំហាយ ឧស្ម័ន ភាគល្អិតនិចល់ សំឡេង រំញ័រ ពីប្រភពចល័ត និងប្រភពអចល័ត និងស្តង់ដារសារធាតុបំពុល បរិស្ថាន ដែលមានផ្ទុកក្នុងឥន្ធនៈហ្វូស៊ីល ក៏ដូចជាត្រួតពិនិត្យមធ្យោបាយគ្រប់គ្រង ឬបរិក្ខារប្រព្រឹត្តកម្មផ្សែង ចំហាយ ឧស្ម័ន ភាគល្អិតនិចល់ សំឡេង រំញ័រនៅតាមទីតាំង ឬសកម្មភាពផលិតកម្ម អាជីវកម្ម ឬសេវាកម្មនានា

(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)

នាយដ្ឋានមានការិយាល័យចំណុះ៥៖
-ការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-ការិយាល័យត្រួតពិនិត្យការបំពុលខ្យល់ និងសំឡេងពីប្រភពអចល័ត
-ការិយាល័យត្រួតពិនិត្យការបំពុលខ្យល់ និងសំឡេងពីប្រភពចល័ត
-ការិយាល័យអង្កេតតាមដានគុណភាពខ្យល់សាធារណៈ
-ការិយាល័យអូហ្សូនជាតិអង្គការលេខ

អង្គការលេខ

ទំនាក់ទំនង
អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ
info@moe.gov.kh
(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540
video

ហេតុបាន​ជាត្រួូវ​ធ្វើ EIA ហើយ EIA មាន​សារៈសំខាន់​យ៉ាងណា? (មាន​វី​ដេ​អូ...

អនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីកិច្ចដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន ឬហៅថា EIA មានសារៈសំខាន់ណាស់ ដោយបានជម្រុញនូវរាល់គម្រោងវិនិយោគ រួមទាំងគម្រោងវិនិយោគសាធារណៈផងដែរឱ្យធ្វើ...