សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជំហាន​ដំបូង​ស្តីពី “ការ​កសាង​របាយ​ការណ៍​ស្ថាន​​ភាព​​បរិស្ថាន​ជាតិ”

73

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាយកដ្ឋានសេវាកម្ម ព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ជំហានដំបូងស្តីពី “ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ” ក្រោម អធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានសិក្ខាកាមចូលរួមមកពីអន្តរ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ចំនួន ១៦។ ហើយតាមរយៈសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោល   បំណង៖ ១)ជម្រាបជូនអ្នកពាក់ព័ន្ធអំពីការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិដែលត្រូវបញ្ចប់នៅ ឆ្នាំ២០១៨ ២) ពិគ្រោះយោបល់ក្នុងការកំណត់ និងការជ្រើសរើសកង្វល់ និងសូចនាករបរិស្ថានសម្រាប់ ចងក្រងជារបាយការណ៍ ៣) ពិភាក្សាស្វែងរកវិធីសាស្ត្រប្រមូល និងវិភាគទិន្នន័យ។

នាឱកាសបើកអង្គសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ ផងដែរថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើន សេដ្ឋកិច្ចគួឱ្យកត់សំគាល់ គឺកំណើន GDP បានកើនដល់ប្រមាណ ៧% ដែលកំណើននេះត្រូវបានចាត់ ទុកជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកំរិតទាប។ ឯកឧត្តម ក៏បានបន្តផងដែរថា ការកសាងរបាយការណ៍នេះ គឺជាកិច្ចការ ដ៏សំខាន់មួយក្នុងការចងក្រង និងប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធ ដើម្បីធ្វើការវាយតំលៃ និងជូនដំណឹង ពីស្ថានភាពបរិស្ថាន ផលប៉ះពាល់នានា ដើម្បីប្រើប្រាស់ជាមូលដ្ឋានជួយសម្រួលដល់ការ ធ្វើផែនការ គ្រប់គ្រង សំដៅធានាបាននូវនិរន្តរភាពបរិស្ថាន ហើយម្យ៉ាងទៀតវាក៏ជាផ្នែកមួយជួយដល់ស្ថាប័នទទួល បន្ទុកក្នុងការវាស់វែងពីវឌ្ឍនភាពរបស់ខ្លួន ដើម្បីសម្រេចបានគោលដៅជាតិសំខាន់ៗក្នុងកិច្ចគាំពារ បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕

photo_2016-11-29_14-16-24 photo_2016-11-29_14-16-17 photo_2016-11-29_14-16-47

ចែករំលែក