សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តីពី «គោល​ការណ៍​ណែ​នាំ​សាលា​មេត្រី​បរិស្ថាន​នៅកម្ពុជា»

125

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលការណ៍ណែនាំសាលាមេត្រីបរិស្ថាននៅកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន។ សិក្ខាសាលានេះមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមនាយក នាយិការ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា និងដើម្បីផ្សព្វផ្សាយអំពីការប្រកួតប្រជែងពានរង្វាន់សាលាមេត្រីបរិស្ថានកម្ពុជាឆ្នាំ២០១៧ដោយមានអ្នកចូលរួមចំនួន៦០នាក់ ដែលអញ្ជើញមកពីក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា សាលាខេត្តក្រចេះ មន្ទីរបរិស្ថាន និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ និងនាយក នាយិការមកពី១០ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះផងដែរ គឺទទួលបានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការ Winrock International អង្គការ ACRA អង្គការ WWF និងក្រុមហ៊ុន Smart Axiata៕

photo_2016-12-09_10-11-36 photo_2016-12-09_10-11-32

ចែករំលែក