រុក្ខជាតិ៖ ប្រសាក់ញី, ប្រសាក់តូច, ប្រសាក់ទឹក (Bruguiera gymnorhiza)

88

អម្បូរ/Family name: BRUGUIERA (Rhizophoraceae)
ឈ្មោះវិទ្យាសាស្រ្ត/Scientific Name: Bruguiera gymnorhiza (L.) Savigny
ឈ្មោះក្នុងតំបន់/Local name: ប្រសាក់ញី, ប្រសាក់តូច, ប្រសាក់ទឹក(prâsak’ nhi, prâsak’ toch, prâsak’ tük)
ដើមនេះជាព្រឹក្សមានកំពស់ ១០ទៅ ២៥ម ដុះក្នុងព្រៃកោងកាង ឬព្រៃមាត់ព្រែកមានទឹកប្រៃ លើដីល្បាប់សម្រាប់ឲ្យឬសចេញពីមែក (ទៅក្រៅដី)ដុះបាន។ ប្រសាក់ញីដុះនៅមាត់សមុទ្រគ្រប់ប្រទេសក្នុងសកលលោក។ ឈើសាច់ម៉ត់ពណ៌ក្រហម គេនិយមប្រើធ្វើផ្ទះមាត់សមុទ្រ ឬធ្វើស្ពាន របង រោងនេសាទ។ល។ ពេលគេដុតដើមនេះអាចទៅជាធ្យូងល្អណាស់។ សំបក សម្រាប់ជ្រលក់សំណាញ់នេសាទ ឬសម្លាប់ស្បែក។ គេស្ងោរសំបកផឹកឲ្យបាត់រាគ៕

A 10-25m tall tree of mangroves and salt water river banks on alluvial soil, on which the tree can produce its adventitious roots. A species of tropical coasts of the world. The wood, reddish with a fine texture, is used for local building: huts, wharfs, fences, fisheries structure. Charcoal is excellent. Barks are used to dye fishing nets and tan skins. Bark decoction is taken against diarrhea.

ប្រភព៖ “Pauline Dy Phon, 2000; វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា”

bruguiera-gymnorhiza_01 bruguiera-gymnorhiza_03 bruguiera-gymnorhiza_02

ចែករំលែក