ប្រជុំ​អន្ត​រ​​ក្រសួង​ស្តីពី​ការ​​ពិនិត្យ និង​ផ្តល់​​យោបល់​​លើ​របាយ​ការណ៍ ESIA សម្រាប់​​គម្រោង​ពង្រីក​ផលិត​កម្ម​ស្រា​បៀរ និង​បង្កើត​រោង​ចក្រ​ទឹក​ក្រូច ទឹក​ផ្លែ​ឈើ និង​ទឹក​បរិសុទ្ធ

164

នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ ESIA សម្រាប់គម្រោងពង្រីកផលិតកម្មស្រាបៀរ និងបង្កើតរោងចក្រទឹកក្រូច ទឹកផ្លែឈើ និងទឹកបរិសុទ្ធ ដែលមានទីតាំងស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន Khmer Brewery Limited និងសិក្សាដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd.។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធាន ស.វ.ហ.ស្ថ សម្រាប់វិស័យឧស្សាហកម្ម និងមានការចូលរួមពីសមាជិក ស.វ.ហ.ស្ថ តំណាងក្រសួងពាក់ព័ន្ធ អាជ្ញាធររាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋាន EIA ជាលេខាធិការដ្ឋាន ស.វ.ហ.ស្ថ តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងតំណាងក្រុមហ៊ុនទីប្រឹក្សា។

គោលបំណងនៃកិច្ចប្រជុំបានផ្តោតសំខាន់លើ ការកំណត់អំពីផែនការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ដែលចេញពីខ្សែសង្វាក់ផលិតកម្ម ការគ្រប់គ្រងការបំពុលខ្យល់ពីឡចំហាយ ការគ្រប់គ្រងបញ្ហាក្លិនដែលចេញពី ការផលិតស្រាបៀរ ការគ្រប់គ្រងសំឡេងនិងរំញ័រពីខ្សែសង្វាក់ផលិតកម្ម និងការដឹកជញ្ជូន និងផែនការគ្រប់គ្រង បញ្ហាចរាចរណ៍ ដែលទាក់ទងនឹងការដឹកជញ្ជូន និងការចតរថយន្តនៅក្នុងបរិវេណរោងចក្រ ចៀសវាងការចតនៅ លើផ្លូវសាធារណៈ ជាដើម៕

photo_2016-12-13_14-01-00 photo_2016-12-13_14-00-58 photo_2016-12-13_14-01-05 photo_2016-12-13_14-00-56

ចែករំលែក