កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តីពី​ការ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និងសង្គម​ពេញ​លេញ (ESIA) សម្រាប់​គម្រោង​វិនិ​យោគ​អភវិឌ្ឍន៍​ដាំ​ដំណាំ​កសិ-ឧស្សាហ​កម្ម (ដំណាំកៅស៊ូ)

303

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នាវេលាព្រឹកម៉ោង ០៨៖៣០នាទី  នៅទីស្តីការក្រសួងបរិស្ថានមានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងវិនិយោគអភវិឌ្ឍន៍ដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) នៅលើផ្ទៃដីសរុប ៥.០៥៩ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃស្នួល ក្នុងភូមិសាស្ត្រឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន VIETNAM (KAMPUCHEA) ECONOMY, TRADE, AND INDUSTRY COMPANY LIMITED (VKETI) CO., LTD.ដែលត្រូវបានសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា Envirotech Service Co., Ltd.។ កិច្ចប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្តម ហេង ណារ៉េត អគ្គនាយកគាំពារបរិស្ថាននៃក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ស.វ.ហ.ស្ថ.)  និងការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិក ស.វ.ហ.ស្ថ. តំណាក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តក្រចេះ តំណាងមន្ទីរបរិស្ថានខេត្តក្រចេះ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដែលជាប្រធានលេខាធិការដ្ឋាន ស.វ.ហ.ស្ថ. តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។ កិច្ចប្រជុំអន្តរក្រសួងនេះបានពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ (១) ការស្តារធនធានព្រៃឈើ  និងការគណនាសន្និធិកាបូន (២) ការពិនិត្យសណ្ឋានដី ឋានលេខា និងផលិតភាពរបស់ដី (៣) ការពិនិត្យស្ថានភាពអូរ ការសិក្សាជលវិទ្យា  និងការសិក្សាប្រភេទមច្ឆាជាតិក្នុងតំបន់គម្រោង (៤) ពិនិត្យលើទំហំផ្ទៃដីដែលបានចុះបញ្ជីស្ថាពររបស់ក្រុមហ៊ុនម្ចាស់គម្រោង (៥) កំណត់អំពីបណ្តុំនៃហេតុប៉ះពាល់បរិស្ថាន និងសង្គម និងវិធានកាត់បន្ថយ និង(៦) ការពិនិត្យទៅលើផែនការគ្រប់គ្រងបរិស្ថាន កម្មវិធីត្រួតពិនិត្យបរិស្ថាន និងប្រើប្រាស់នូវមូលនិធិបរិស្ថាន និងសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

photo_2017-01-06_13-40-48 photo_2017-01-06_13-40-46 photo_2017-01-06_13-40-41

ចែករំលែក