កម្ពុជាបាន​ក្លាយ​ជា​សមាជិក​នៃ​សម្ព័ន្ធ​ភាព​ថាម​ពល​ពន្លឺព្រះ​អាទិត្យ​អន្តរជាតិ

80

នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងម៉ារ៉ាកេស, ប្រទេសម៉ារុក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងឱកាសដែលឯកឧត្តមបានកំពុងដឹកនាំ ប្រតិភូកម្ពុជាចូលរួមសន្និសីទប្រចាំឆ្នាំនៃបណ្តារដ្ឋភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លើកទី២២(CoP22)  ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះហត្ថលេខាយល់ ព្រមដើម្បីឱ្យកម្ពុជាក្លាយជាសមាជិកនៃសម្ព័ន្ធភាពថាមពលពន្លឺព្រះអាទិត្យអន្តរជាតិ (International Solar Alliance)។ គំនិតផ្តួចផ្តើមនៃសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅក្នុងសន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២១ (CoP21) នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីចុងឆ្នាំ២០១៥ ក្នុងគោលបំណងឱ្យប្រទេសទាំងអស់ធ្វើការរួមគ្នាឆ្ពោះទៅកាន់ការអភិវឌ្ឍ ការស្រាវជ្រាវ និងកាច្នៃប្រឌិតបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសមស្រប៕

15095591_777659932373130_1318903811946496085_n

ចែករំលែក